បុគ្គលិកផ្នែកគ្រូបង្រៀន ភូមិវិទ្យា

Focus: Education
Commitment: Full-time
Apply before: 25 Jul 2026

The role

Open to Cambodian Candidates Only

អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារ​ដែលងាយ​រងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិកផ្នែកគ្រូបង្រៀន ភូមិវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖

១-អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនភូមិវិទ្យា៖

លោកគ្រូ/អ្នកគ្រូ នឹងមានតួនាទីជាអ្នកបង្រៀនផង និងអប់រំផង។ លោកគ្រូ/អ្នកគ្រូត្រូវមានសមត្ថភាពលើការដឹកនាំ សិស្សដើម្បីឈានទៅរកលទ្ធផលដែលរំពឹងទុកនៃមុខវិជ្ជាភូមិវិទ្យា កំណត់ដោយគណៈគ្រប់គ្រងផ្នែកអប់រំ។ចំពោះការ បង្រៀនត្រូវ អនុវត្តវិធីសាស្រ្តបង្រៀនក្នុងសតវត្សទី២១។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរយៈការ វាយតម្លៃជា ប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពីបទបញ្ជាផ្ទៃ ក្នុងរបស់សាលា រៀន​​ វប្បធម៌សាលារៀន ថ្នាក់រៀន និងវិធានការរដ្ឋបាលនានារបស់សាលា។​

២-របាយការណ៍៖

ធ្វើរបាយការណ៍ជូន ៖ មន្រ្តីសម្របសម្រួលការសិក្សា

គ្រប់គ្រង ៖ គ្មាន

ទំនាក់ទំនង ៖​ បុគ្គលិកអប់រំទាំងអស់ សិស្ស អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ

៣-អំពីការទទួលខុសត្រូវសំខាន់ៗ៖

​​អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព ​និងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។

  • ត្រូវធានាថាថ្នាក់រៀន និងសិស្ស មាន​សណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ និងអនាម័យស្អាត
  • សម្ភារៈនៃការបង្រៀនគ្រប់គ្រាន់ដើម្បីធានាឲ្យការបង្រៀន និងរៀន ដំណើរការដោយរលូន និងមានប្រសិទ្ធិភាព
  • អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន/ថ្នាក់រៀន​ និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត អោយខ្ជាប់ខ្ជួន
  • ការអនុវត្តវិធីសាស្ត្របង្រៀនបែបចំរុះ ដូចជាដោយបង្រៀនផ្ទាល់ និងតាមប្រព័ន្ធអនឡាញដូចជាកម្មវិធី Chrome, Messenger, Telegram ។ល។
  • រៀបចំកម្មវិធីសិក្សា កិច្ចតែងការបង្រៀន និងមេរៀន ដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់​និងការធ្វើតេស្តប្រចាំខែ ត្រីមាស ឆមាស ។ល។
  • តាមដានដំណើរការសិក្សារបស់សិស្ស និងធ្វើផែនការដើម្បីជួយសិស្សដែលមានការសិក្សាយឺត ឬខ្សោយដោយមាន កំណត់ត្រាច្បាស់លាស់
  • ស្រង់វត្តមានសិស្ស ធ្វើកំណត់ត្រាការធ្វើតេស្តវាយតម្លៃប្រចាំខែ/ឆមាស និងលទ្ធផលវឌ្ឍនភាពរបស់សិស្ស
  • លើកកម្ពស់ស្មារតីសិក្សារបស់សិស្ស អាកប្បកិរិយា និងចរិតលក្ខណៈល្អរបស់សិស្ស
  • រាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អ ឬបង្ករបញ្ហានៅក្នុងថ្នាក់
  • អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងផ្នែកអប់រំ។
  • លក្ខខណ្ឌនៃការជ្រើសរើស៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​គណៈកម្មការជ្រើសរើសនឹងត្រូវអោយប្រាកដថា បេក្ខជនដែលត្រូវបានជ្រើសរើស យល់ពីតម្លៃរបស់អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ និង បង្ហាញពីឥរិយាបទនៃការធ្វើការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមលើនេះទៀត បេក្ខជននិងត្រូវបង្ហាញ​នូវ​ជំនាញ​ដែលចាំបាច់ សម្រាប់តួនាទីដូចខាងក្រោម៖

  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាគ្រូបង្រៀនភូមិវិទ្យា(កម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាកាន់តែ

ប្រសើរ)

  • បញ្ចប់ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញឯកទេស ភូមិវិទ្យា
  • មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស ភូមិវិទ្យា កាន់តែប្រសើរ
  • មានការយ​ល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន​ និងមានការយល់ដឹងពីច្បាប់ផ្នែកអប់រំ
  • អាចទំនាក់ទំនងជាភាសាអង់គ្លេសបានខ្លះ កាន់តែប្រសើរ
  • មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
  • មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM
  • ទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និងមានការគោរពចំពោះគ្នាទៅវិញទៅមក
  • មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
  • មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ
  • មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។

  • បៀវត្សនិងអត្ថប្រយោជន៍៖

អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារ​ដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយ អត្ថប្រយោជន៍ជាច្រើន​ផ្សេងៗទៀតផ្អែកលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាល បន្ថែម អំពីបច្ចេកទេសបង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តថ្នាក់វិទ្យាសាស្ត្រ លំដាប់ជាតិ និងអន្តរជាតិ។

  • ​ ការដាក់ពាក្យ៖

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល [email protected]​។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០២៣ ៩៩០ ៩៩៤​ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens fund.org/jobs-at-ccf/។ ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានអញ្ជើញឱ្យមកសម្ភាសន៍
Resource documents
Child Protection Policy (EN) / (KH)