គិលានុបដ្ឋា្កក-យិកា (វេនយប់)

Focus: Healthcare
Commitment: Full-time
Apply before: 30 Jun 2026

The role

:

អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារ​ដែលងាយ​រងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស គិលានុបដ្ឋា្កក-យិកា (វេនយប់) ដើម្បីបំពេញការងារ ដូចខាងក្រោម៖

១-អំពីតួនាទីសង្ខេបរបស់គិលានុបដ្ឋា្កក-យិកា (វេនយប់)៖

គិលានុបដ្ឋា្កក-យិកា មានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំអ្នកជំងឺ ដោយមានការពន្យល់ពីរបៀបប្រើប្រាស់ថ្នាំ តាមវេជ្ជបញ្ជា និងការណែនាំរបស់វេជ្ជបណ្ឌិត។ គិលានុបដ្ឋា្កក-យិកា ត្រូវរៀបចំរបាយការណ៍ តាមដាន និងធ្វើ បច្ចុប្បន្នភាព ការស្តុកទុក ថ្នាំ/ប្រើប្រាស់ក្នុងឃ្លាំងគ្លីនិកវេជ្ជសាស្ត្រ ឲ្យបានត្រឹមត្រូវ។ លើសពីនេះ គិលានុបដ្ឋា្កក-យិកា ផ្តល់ការអប់រំ សុខភាព ដល់សហគមន៍ និងបុគ្គលិកពាក់ព័ន្ធ។​

២-របាយការណ៍៖

ធ្វើរបាយការណ៍ជូន ៖ មន្រ្តីផ្នែកសុខភាព

គ្រប់គ្រង ៖ គ្មាន

ទំនាក់ទំនង ៖ បុគ្គលិក CCF ទាំងអស់

៣-អំពីការទទួលខុសត្រូវសំខាន់ៗ៖

អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព ​និងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។

១. ស្វាគមន៍អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅគ្លីនិករបស់អង្គការមូលនិធិកុមារកម្ពុជា។

២. រៀបចំអ្នកជំងឺសម្រាប់ការពិនិត្យដោយមានយកសញ្ញាជីវិត មុននឹងអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។

៣. ផ្តល់ថ្នាំ និងការចាក់ថ្នាំដល់អ្នកជំងឺតាមការណែនាំរបស់វេជ្ជបណ្ឌិត។

៤. បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខាងក្រៅ ឬគ្លីនិកឯកជននៅពេលចាំបាច់។

៥. ត្រូវប្រាកដថាព័ត៌មាន/ប្រវត្តិរូប/កំណត់ត្រារបស់អ្នកជំងឺទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនត្រូវបានបង្ហាញដល់ បុគ្គលដែលមិនពាក់ព័ន្ធ។

៦. រៀបចំកំណត់ត្រាត្រឹមត្រូវ និងរបាយការណ៍ប្រចាំខែ ហើយផ្ញើទៅប្រធានផ្នែកថែទាំសុខភាព និងមន្ត្រីថែទាំសុខភាព។

៧.​ បំពេញកិច្ចការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

  • លក្ខខណ្ឌនៃការជ្រើសរើស៖

គណៈកម្មាការជ្រើសរើសបុគ្គលិកនឹងត្រូវប្រាកដថាបេក្ខជនដែលត្រូវបានជ្រើសរើស យល់ពីតម្លៃស្នូលរបស់អង្គការមូលនិធិ កុមារកម្ពុជា និងបង្ហាញពីអាកប្បកិរិយាក្នុងការធ្វើការបានយ៉ាងល្អប្រសើ និងត្រូវមានជំនាញដែលចាំបាច់ដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​១. បញ្ចប់ថ្នាក់បរិញ្ញាបត្រឬបរិញ្ញាបត្ររងផ្នែកជំនាញពាក់ព័ន្ធ

២. មានបទពិសោធន៍ជាគិលានុបដ្ឋាក-យិកា កាន់តែប្រសើរ

៣. អាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ

៤. មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របានខ្លះកាន់តែប្រសើរ

៥. មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ

៦. មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន

៧.​ មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។

៨. វេនធ្វើការ៖ ៣​​ -​​ ៤ថ្ងៃ ក្នុងមួយសប្តាហ៍ (ឆ្លាស់វេន)។

  • ​ ការដាក់ពាក្យ៖

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារពាក់ព័ន្ធ មកការិយាល័យ អង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល [email protected]​។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០២៣ ៩៩០ ៩៩៤​ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens fund.org/jobs-at-ccf/ ។ ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

Frequently asked questions

What kind of people is CCF looking for?

FAQs
Resource documents
Child Protection Policy (EN) / (KH)