ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា

Focus: All Programs
Commitment: Full Time
Apply before: 22 Aug 2022

The role

Note: For Cambodian applications Only

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់ជូននូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារ​ដែលងាយ​រងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ២៤០០នាក់និងប្រជាសហគមន៍ជាង១០០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិក ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖

១- អំពីតួនាទីសង្ខេបប្រធានក្រុមបច្ចេកទេសគណិតវិទ្យា៖

ប្រធានក្រុមបច្ចេកទេសសម្រាប់មុខវិជ្ជាគណិតវិទ្យា ត្រូវផ្តោតទៅលើការរៀបរៀង ស្រាវជ្រាវ បង្កើតវិធីសាស្រ្តបង្រៀន និង​កំណត់កម្មវត្ថុមេរៀនឲ្យបានច្បាស់លាស់ ជាមួយនឹងក្រុមគ្រូបង្រៀនគណិតវិទ្យា តាមរយៈការផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជាការណែនាំដើម្បីធានាថាការផ្តល់ និងការផ្ទេរចំណេះដឹងទៅឲ្យសិស្សានុសិស្សមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះផងដែរប្រធានក្រុមបច្ចេកទេសមុខវិជ្ជាគណិតវិទ្យា ត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការធានាថាកម្មវីធីសិក្សា និង វិធីសាស្រ្តវាយតម្លៃសម្រាប់មុខវិជ្ជាគណិតវិទ្យាដែលបានអនុវត្តន៍និងអនុម័តនៅសាលាសិនគ្រីបអាខាដេមីត្រូវបានឆ្លើយតបនឹងគោលបំណងកម្មវិធីសិក្សាដែលត្រូវបានលើកកម្ពស់លទ្ធផលអាចប្រៀបធៀបជាមួយថ្នាក់ជាតិ និងឆាកអន្តរជាតិបាន។

២-អំពីការទទួលខុសត្រូវសំខាន់ៗ៖

១-ណែនាំអំពីកម្មវិធីសិក្សាគណិតវិទ្យាដល់ក្រុមគ្រូបង្រៀនគណិតវិទ្យា ដើម្បីធានាថាសិស្សានុសិស្សបានទទួលនូវចំណេះដឹង តាមផ្នែកមុខវិជ្ជារបស់កម្មវិធីសិក្សាគណិតវិទ្យា។

២-ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាគណិតវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។

៣-បង្វឹក បង្ហាត់ និងណែនាំដល់ក្រុមគ្រូបង្រៀនគណិតវិទ្យា ឬគ្រូគណិតវិទ្យាម្នាក់ៗដោយផ្ទាល់ ដើម្បីអភិវឌ្ឍ វិធីសាស្រ្ត បង្រៀនជាក់លាក់ ដោយអនុលោមតាមគរុកោសល្យបង្រៀន។

៤-កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុម បង្រៀន ដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

៥-រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឳកាសផ្សេងៗ ក្នុងការបង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។

៦-ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំនុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុង

ការបង្រៀនក៏ដូចជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។

៧-ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាគណិតវិទ្យា និងការវាយតម្លៃទៅតាម គោលការណ៍គរុកោសល្យ។

៨-លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាគណិតវិទ្យា។

៩-ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀន របស់គ្រូគណិតវិទ្យាដើម្បី បង្កើនលទ្ធផលសិក្សារបស់សិស្ស។

១០-បង្រៀនគណិតវិទ្យាដល់សិស្សានុសិស្ស​ ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។

១១-អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។

  • លក្ខខណ្ឌនៃការជ្រើសរើស៖

១-មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសគណិតវិទ្យា សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យ របស់ក្រសួងអប់រំ យុវជន និងកីឡា។

២-បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសគណិតវិទ្យា។

៣-មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសគណិតវិទ្យា។

៤-មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។

៥-មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។

៦-មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។

៧-មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។

៨-មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។

៩-មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។

១០-មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។

១១-មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • បៀវត្សនិងអត្ថប្រយោជន៍៖

អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារ​ដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយ អត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទ ពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះ បណ្តាលបន្ថែមអំពីបច្ចេកទេសបង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។

  • ​ ការដាក់ពាក្យ៖

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល [email protected]​។ សម្រាប់ព័តមានលំអិតសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ០២៣ ៩៩០ ៩៩៤​ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens...។ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២