គ្រូបង្រៀនគណិតវិទ្យា

Focus: Education
Commitment: Full Time
Apply before: 31 Oct 2021

The role

Note: For Cambodian applications Only

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការ អប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់ជូននូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារ​ដែលងាយ​រងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ២៤០០នាក់និងប្រជាសហគមន៍ជាង១០០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិក គ្រូបង្រៀនគណិតវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖

១-អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនគណិតវិទ្យា៖

គ្រូបង្រៀនគណិតវិទ្យាគឺជាអ្នកអប់រំម្នាក់ដែលមានតួនាទីជាអ្នកបង្រៀនផង និងអប់រំផង។ គ្រូបង្រៀនត្រូវមានសមត្ថភាព លើការដឹកនាំ ដើម្បី ឈាន ដល់លទ្ធផលរំពឹងទុកនៃមុខវិជ្ជាគណិតវិទ្យាឱ្យដល់សិស្សានុសិស្ស។ ចំពោះការបង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបរិះរក វិធី សាស្ត្រចម្រុះ វិធីសាស្រ្តសកម្ម វិធីសាស្រ្តបែបសហការ វិធីសាស្រ្តអនុមាណញែក និងវិធីសាស្រ្តអនុមាណរួម។ ចំពោះការរៀបចំការវាយតម្លៃ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរយៈការវាយតម្លៃជាប្រចាំ និងការ វាយតម្លៃ តាមកាល​កំណត់។ រីឯការអប់រំ វិញត្រូវអប់រំសិស្ស ឱ្យយល់ដឹង ច្បាស់លាស់ពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលា រៀន ថ្នាក់រៀន វិធានការរដ្ឋបាលរបស់​សាលា និងច្បាប់ចរាចរ រដ្ឋប្បវេណី និង ច្បាប់ព្រហ្មទណ្ឌប្រសិនបើអាច។

២-អំពីការទទួលខុសត្រូវសំខាន់ៗ៖

១. ការគ្រប់គ្រងថ្នាក់រៀន

-បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។

-ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។

-ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។

-អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន​ និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។

២. វិធីសាស្រ្តបង្រៀន

-បង្រៀនតាមអនឡាញដោយប្រើប្រាស់កម្មវិធី Chrome, Messenger, Telegram។

-បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តអនុមាណញែក វិធីសាស្រ្តអនុមាណរួម វិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្ត្រចម្រុះ វិធីសាស្រ្តសកម្ម វិធីសាស្រ្តបែបសហការ ដឹកនាំពិសោធន៍ និង អនុវត្តកម្មវិធីស្ទែម (STEM) ។

-រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។

-រៀបចំកិច្ចតែងការបង្រៀន និងមេរៀនដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់។

-មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។

-តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។

៣. ឯកសារ និងការរៀបចំ

-មេរៀនត្រូវរៀបចំឲ្យបានល្អ។

-រៀបចំឯកសារក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវតាមក្រុមនីមួយៗ។

-ស្រង់វត្តមានរបស់សិស្សជាប្រចាំថ្ងៃ។

-ផ្តល់កិច្ចការផ្ទះ និងកិច្ចការស្រាវជ្រាវដល់សិស្ស។

-ត្រួតពិនិត្យកិច្ចការផ្ទះដែលបានដាក់ឲ្យសិស្សជាប្រចាំ។

-រៀបចំតេស្តប្រចាំខែជារៀងរាល់ខែ និងអត្រាកំណែ។

-ត្រូវបញ្ចូលពិន្ទុក្នុងប្រព័ន្ធប្រតិបត្តិការឱ្យបានទាន់ពេលកំណត់។

-រៀបចំតារាងពិន្ទុប្រចាំខែសម្រាប់គ្រូបន្ទុកថ្នាក់។

៤. ទំនាក់ទំនងសិស្ស និងការប្រឹក្សា

-ផ្តល់កិច្ចការផ្ទះបន្ថែមដល់សិស្សមួយចំនួនដែលខ្ជិល ឬខ្សោយនៅក្នុងថ្នាក់ និងផ្តល់ឥរិយាបថល្អដោយការព្រឹក្សា ឬឲ្យដំបូន្មាន។

-មានឆន្ទៈជួយដល់សិស្សដែលមានការសិក្សាយឺតដោយផ្តល់ជាគំនិត គោលការណ៍ណែនាំ ការគាំទ្រ​ និងការតាមដានការសិក្សា។

-លើកទឹកចិត្តដល់សិស្សឲ្យប្រឹងប្រែងរៀនសូត្រ និងមានបុគ្គលិកលក្ខណៈល្អ។

៥. របាយការណ៍

-រាយការណ៍ដល់អ្នកគ្រប់គ្រងកម្មវិធីសិក្សាពីការអនុវត្តកម្មវិធីសិក្សា ប្រសិនបើមានបញ្ហាអ្វីកើតឡើង។

-បញ្ជូនសិស្សទៅជួបមន្ត្រីប្រតិបត្តិការ អ្នកថែទាំកុមារ/គិលានុបដ្ឋាយិការនៅពេលដែលសិស្សមានជម្ងឺនៅពេលពួកគេនៅក្នុងថ្នាក់។

-រាយការណ៍ដល់អ្នកគ្រប់គ្រង ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អនៅក្នុងថ្នាក់ ឬបង្ករបញ្ហា។

-អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងអប់រំ។

  • លក្ខខណ្ឌនៃការជ្រើសរើស៖

១-មានបទពិសោធន៍យ៉ាងតិច១ឆ្នាំឡើងទៅ ជាគ្រូបង្រៀនគណិតវិទ្យាកម្រិតមធ្យមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡាកាន់តែ ប្រសើរ។

២-បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសគណិតវិទ្យា​។

៣-មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសគណិតវិទ្យាកាន់តែប្រសើរ។

៤-មានការយ​ល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន​ និងមានការយល់ដឹងពីច្បាប់អប់រំ និងមានគំនិតច្នៃប្រឌិត ។

​​ ​​ ៥-មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។

៦-មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។

៧-មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។

៨-មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។

៩-មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយ និងមានការគោរពចំពោះ គ្នាទៅវិញទៅមក។

១០-មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។

១១-មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • បៀវត្សនិងអត្ថប្រយោជន៍៖

អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារ​ដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើន​ផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។

  • ​ ការដាក់ពាក្យ៖

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមក ការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល [email protected]​។ សម្រាប់ព័តមានលំអិតសូមធ្វើការ ទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ០២៣ ៩៩០ ៩៩៤​ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens fund.org/jobs-at-ccf/។ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១